តើធ្លាប់ប្រើ SmartArt ដែលឬទេ?

ចុចទីនេះ Subscribe លើ Youtube.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានវីដេអូថ្មិៗជារៀងរាល់ថ្ងៃ
ចុចទីនេះ Like លើ Facebook.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានចំនេះដឹងថ្មីជារៀងរាល់ថ្ងៃ
SmartArt ជាក្រាហ្វិចបង្ហាញពីពត៌មានដែលមានលក្ខណះ list, process, cycle, relationship, matrix ជាដើម ការប្រើប្រាស់វា ឬ រូបរាងរបស់វា ស្រដៀងទៅនឹង Shapes ដែរ។
ដើម្បីចូលទៅកាន់ SmartArt Graphics គឺ Insert Tab > SmartArt ហើយធ្វើការជ្រើសរើសទំរង់ណាមួយដែលត្រូវការ ហើយធ្វើការបញ្ចូលទិន្នន័យនិងអាចប្តូរពណ៌ រូបរាងជាដើម។

ដើម្បីភាពងាយស្រួលកែប្រែឬ បញ្ចូលទិន្នន័យ យើងត្រូវចុច Show/Hide Data Input ហើយជួននៅខាងស្តាំ ឬ ឆ្វេងអាស្រ័យលើទំហ៊ុំក្រដាស់ការងារដែលនៅសល់។

• បន្ថែមៈ ត្រូវធ្វើការ Enter ឲ្យឃើញ Bullet ថ្មីមួយហើយអាចវាយបញ្ចូល និងនាំចេញក្រៅឬចូលទៅក្នុងវិញ
• លុបៈ លុបទិន្នន័យចេញហើយរួចលុបឲ្យបាត់ Bullets
• ចំណាំៈ Layout (រូបរាង) មួយចំនួនមានការកណត់ត្រឹមតែ៣ ឬ ៤ រូបទៅតាម layout

អានបន្ថែម៖ ការប្រើប្រាស់ Shapes ក្នុង Office Word
ដើម្បីធ្វើការប្តូរពណ៌ កំណត់ម៉ូត ឬ ប្តូរទំរង់បង្ហាញ (Layout) ត្រូវកំណត់ក្នុង SmartArt Tools ផ្នែក Design ចំនែកឯផ្នែក Formats គឺប្រើប្រាស់ដូចគ្នានឹង Shapes ឬ Picture format ដែរគឹមានដូចជា Effect, ការកំណត់ឲ្យចាប់រំកិលបានជាដើម ហើយដើម្បីឲ្យចេញ SmartArt Tools នោះយើងគ្រាន់តែចុចលើ SmartArt ណាមួយដែលយើងចង់រចនាបន្តែម។
-ប្រសិនបើចង់ដូរពណ៌ ឬ ស្រមោលទៅលើតែរូបណាមួយត្រូវធ្វើដូចម្តេច?
-ប្រសិនបើដូរពី Layout មួយទៅ Layout មួយទៀតតើមានអ្វីកើតឡើង?
-ប្រសិនបើដូរតែសញ្ញាព្រួញខាងក្រៅតើត្រូវធ្វើដូចម្តេច?
ចុចទីនេះ Subscribe លើ Youtube.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានវីដេអូថ្មិៗជារៀងរាល់ថ្ងៃ
ចុចទីនេះ Like លើ Facebook.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានចំនេះដឹងថ្មីជារៀងរាល់ថ្ងៃ
No comments: