Header Ads

ប្រើប្រាស់ Chart សម្រាប់រៀបចំទិន្នន័យសង្ខេបជា graph

column chart in microsoft word - rean computer 101


ចុចទីនេះ Subscribe លើ Youtube.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានវីដេអូថ្មិៗជារៀងរាល់ថ្ងៃ
ចុចទីនេះ Like លើ Facebook.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានចំនេះដឹងថ្មីជារៀងរាល់ថ្ងៃ


Chart ត្រូវបានប្រើសម្រាប់នូវទិន្នន័យជាលក្ខណះសង្ខេបដូចជា column, points, line, pie, bar ជាដើម។ Chart ត្រូវបានបង្កើតក្នុងកម្មវិធី Word ផ្ទាល់ហើយភ្ជាប់ជាមួយកម្មវិធី Excel តែម្តង។ Chart ត្រូវបានគេប្រើដើម្បីបង្ហាញទិន្នន័យជា Graphics ដែលស្រស់ស្អាតហើយងាយយល់ ហើយភាគច្រើនប្រើក្នុងបទបង្ហាញផ្សេងៗ។
ដើម្បីបង្កើត Chart ណាមួយយើងត្រូវចូលទៅ Insert Menu > Chart ហើយជ្រើសរើស chart ណាមួយរួចចុច OK ។

how to insert different type of chart in microsoft word -rean computer 101

បន្ទាប់មកយើងនឹងបាន Chart មួយស្រដៀងរូបខាងក្រោមជាមួយនឹង Excel file ដែលមានទិន្នន័យស្រាប់ដែលយើងអាចកែប្រែទៅតាមតម្រូវការយើង ។

pi chart in microsoft word - rean computer 101edit chart data in microsoft word - rean computer 101

នៅពេលកែប្រែទិន្នន័យរួយហើយ យើងអាចបិត Excel file បាន។
ប្រសិនបើយើងចង់រចនាបន្ថែម ទៅលើ Chart ណាមួយយើងត្រូវចុចលើ chart រួយហើយ យើងនឹងឃើញមាន Chart Tools នៅផ្នែកខាងលើដែលមានផ្នែក Desgin និង Format ។

chart format in microsoft word - rean computer 101

ផ្នែក Desgin មានចំណុចសំខាន់ដូចជា៖
• Chart Styles: សម្រាប់ប្តូរស្តាយនៃ chart យើងហើយវាបង្ហាញទៅតាមប្រភេទទិន្នន័យ
• Change Colors: សម្រាប់ប្តូរពណ៌ chart ឲ្យស្រស់ស្អាត
• Quick Layout: សម្រាប់កំណត់ការបង្ហាញទិន្នន័យក្នុងទំរង់ផ្សេងៗគ្នា
• Add Chart Element: សម្រាប់ធ្វើការបន្ថែមទិន្នន័យទៅលើ Chart graphics
• Edit Data: អាចឲ្យយើងធ្វើការកែប្រែទិន្នន័យក្នុង Excel file ដែលបានបង្កើតជា graphics
• Change Chart Type: ប្តូរទំរង់ពី Chart មួយទៅ Chart ទំរង់ផ្សេងដោយមានទិន្នន័យស្រាប់ តែទំរង់ខ្លះពេលប្តូរមានការបាត់បង់ទិន្នន័យ ( មិនបង្ហាញលើ Chart - ទិន្នន័យនៅទាំងអស់ក្នុង Excel )
និងផ្នែក Format គឺប្រើប្រាស់ដូចគ្នាទៅនឹង Shapes, Picture និង SmartArt Format ដែលមានដូចជាការ Style, effect, border, text wrapping និង alignment ជាដើម ។

អានបន្ថែម៖

ការប្រើប្រាស់ Shapes ក្នុង Office Word
តើធ្លាប់ប្រើ SmartArt ដែលឬទេ?
៣ របៀបដើម្បីដាក់រូបភាពក្នុងកម្មវិធីWord - rean.me #word 10


មើលបន្ថែម៖

តិចនិចប្រើប្រាស់ Chart ក្នុង PowerPoint 2016​

តិចនិចការប្រើប្រាស់ Chart ក្នុងកម្មវិធី Microsoft Exce

ចុចទីនេះ Subscribe លើ Youtube.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានវីដេអូថ្មិៗជារៀងរាល់ថ្ងៃ
ចុចទីនេះ Like លើ Facebook.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានចំនេះដឹងថ្មីជារៀងរាល់ថ្ងៃ

No comments:

Powered by Blogger.