គន្លឹះការប្រើប្រាស់ Columns ក្នុង Microsoft Word

តើអ្នកចេះប្រើប្រាស់ Columns និងគ្រប់គ្រង់អត្ថបទលើវាបានដោយងាយស្រួយទេ? ខ្មុំជឿជាក់ថាបន្ទាប់ពីអ្នកអានអត្ថបទនេះហើយ អ្នកនឹងផ្លាស់ប្តូររបៀបការប្រើប្រាស់ Columns របស់អ្នកពីមុន ហើយងាយស្រួលគ្រប់គ្រងទិន្នន័យទៀត ។
តើអ្នកធ្លាប់ជួបបញ្ហាដូចជា ពេលចែក columns វាចែកអត្ថបទទាំងមូលពីលើដល់ក្រោម ហើយគ្រប់ទំព័រទៀតមែនទេ?
ចុចទីនេះ Subscribe លើ Youtube.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានវីដេអូថ្មិៗជារៀងរាល់ថ្ងៃ
ចុចទីនេះ Like លើ Facebook.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានចំនេះដឹងថ្មីជារៀងរាល់ថ្ងៃ

គន្លឹះ៖
- ដំបូងត្រូវធ្វើការជ្រើសរើស (select) ផ្នែកនណាមួយនៃអត្ថបទ
- ចូលទៅកាន់ Page Layout > Columns រួចជ្រើសរើសតាមតម្រូវការនោះយើងបានចំនួន columns ដែលបានចែកហើយវាចែកត្រឺមតែអ្វីយើងបានជ្រើសរើស

- កំនត់បន្ថែម៖ Page Layout > Columns > More Columns
• Line between: សម្រាប់កំណត់ឲ្យគូសបន្ទាត់ចន្លោះពីជួរមួយទៅជួរមួយ
• Col Width: សម្រាប់កំណត់ទទឺងនៃ column នីមួយៗ
• Spacing: សម្រាប់កំណត់ពី column មួយទៅ column មួយ
• Equal column width: កំណត់ឲ្យ column ទាំងអស់មានទំហ៊ុំស្មើរគ្នា ប្រើសិនបើជ្រើសរើស (checked) ផ្ទុយទៅវិញ (unchecked) វាអនុញ្ញាតឲ្យយើងកំណត់ទំហំ column ណាមួយតាមអ្វីដែលយើងត្រូវការ
ចំណាំ៖ រង្វាស់ខ្នាតបង្ហាញជាសង់ទីម៉ែត្រ (cm) ឬ អីង(inch – “) អាស្រ័យការកំណត់របស់កុំព្យូរទ័ររបស់អ្នក ហើយជាទូទៅវាជាអីង (Inch)
ពេលដែលធ្វើការជាមួយជួរឈរ (column) ជួនកាលអ្នកមិនអាចកំណត់ថាត្រឹមពាក្យណាឲ្យវាស្ថិតនៅខាងលើនៃ column ទី២ ឬ ទី៣ ទេ វាមានការលំបាក់ ខាងក្រោមជាដំណោះស្រាយ៖

• ដាក់ cursor ពីមុខពាក្យណាមួយក្នុង column ទី១ ដែលចង់ឲ្យវាស្ថិតនៅខាងលើ column ទី២ ហើយ

• ចូលទៅកាន់ Page Layout > Breaks > Column នោះពាក្យនឹងស្ថិតនៅខាងលើនៃ column ទី២ ទោះយើងធ្វើការវាយបញ្ចូលបន្ថែមលើ columnទីមួយច្រើនក៏ដោយ
• ចំពោះ columnទីបី គឺធ្វើដូចគ្នា តែចាប់ពាក្យក្នុង columnទី២ទៅ
អានបន្ថែម៖
តើអ្នកធ្លាប់ប្រើ DropCap ទេ?
រៀបចំទំព័រ Cover Page and Blank Page in microsoft word
របៀបបង្ហាញឬលាក់ Text Boundaries ក្នុង Microsoft Word
មើលបន្ថែម៖
តិចនិចដាក់ស៊ុមមានក្បាច់ក្នុងកម្មវិធី Microsoft Wordចុចទីនេះ Subscribe លើ Youtube.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានវីដេអូថ្មិៗជារៀងរាល់ថ្ងៃ
ចុចទីនេះ Like លើ Facebook.com/ReanComputer101 រៀនកុំព្យូទ័រ១០១ ដើម្បីទទួលបានចំនេះដឹងថ្មីជារៀងរាល់ថ្ងៃ
No comments: