រក្សាទុកឯកសារជាមួយលេខសំងាត់ក្នុងកម្មិវធី Microsoft Excel -#exel-03
ការរក្សាទុកឯកសារក្នុងកម្មិវធី Microsoft Excel អ្នកអាច Save (Ctrl + S) ឬ Save As (F12) ហើយជ្រើសរើសទីតាំងដែលអ្នកចង់ទុក។ ប៉ុន្តែប្រសិនបើអ្នកចង់បង្កើនសុវត្តិភាពឯកសារ អ្នកត្រូធ្វើការចាក់លេខសំងាត់ជៀសវាងអ្នកដ៏ទៃបើកឯកសារអ្នកមើល។
“ពេលអ្នកដាក់លេខសំងាត់ហើយចូរកត់វាទុកជៀសវាងការភ្លេច ហើយមិនអាចបើកធ្វើការងារបន្តទៀតបាន”
របៀបកំណត់លេខសំងាត់លើឯកសារ៖
1. នៅពេល Save ឬ Save As អ្នកជ្រើសរើសទីតាំងត្រូផ្ទុករួចហើយ កំណត់ឈ្មោះឯកសារ2. ចុចលើពាក្យ Tools ក្បែរButton Save យកពាក្យ General Option
3. បំពេញលេខសំងាត់៖
• Password to open: លេខសំងាត់ដើម្បីបើកឯកសារ• Password to modify: លេខសំងាត់នៅពេលចង់កែប្រែឯកសារ
• Always create backup: ជាជំរើសមួយធ្វើការចំលងឯកសារទុក
• Read-only recommended: ផ្តល់លទ្ធភាពត្រឹមតែមើលមិនអាចកែប្រែបាន ប្រសិនបើកែប្រែត្រូវរក្សាទុកជាឯកសារថ្មីមួយទៀត
ពេលបើកឯកសារដែលមានលេខសំងាត់៖
1. បញ្ចូលលេខសំងាត់ដើម្បីបើកឯកសារ ប្រសិនវាយត្រូវវាបង្ហាញជាហ៊ានបន្ទាប់
2. នៅទីនេះអ្នកមានជំរើសពីរ
• វាយបញ្ជូលលេខសំងាត់ដើម្បីកែប្រែឯកសារ ហើយធ្វើការបន្ត
• ចុចលើពាក្យ “Read Only” ដូចនេះអ្នកអាចត្រឹមតែមើលឯកសារបានតែមិនអាចធ្វើការកែប្រែបានទេ
អ្នកប្រាកដជាឆ្ងល់ថា៖
1. តើអ្នកអាចលុប ឬ ប្តូរលេខសំងាត់បានអត់?
2. ប្រសិនបើអ្នកSave As តើវាមានជាប់លេខសំងាត់ចាស់អត់?
3. តើខ្ញុំអាចដាក់តែលេខសំងាត់ដើម្បីបើកឯកសារបានទេ?
4. តើខ្ញុំអាចដាក់តែលេខសំងាត់នៅពេលចង់កែប្រែឯកសារបានទេ?
សូមអរគុណ
No comments: