Header Ads

Intro to Microsoft Office Excel #rean #excel-01

introduction to microsoft office excel 2016
introduction to microsoft office excel

កម្មិវធី Microsoft Excel ជាកម្មវិធីមួយក្នុងចំណោមកម្មិវធី Microsoft Office។ វាត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើការគណនាផ្សេងៗ ធ្វើតារាងផ្សេងៗ វិកាយបត្រ រៀបចំទិន្នន័យជា bar chart column pie chart ជាដើមនិងបំរើការងារការិយាល័យ។ ខាងក្រោមជាផ្ទាំងកម្មិវធី Microsoft Excel វាមានលក្ខណៈមួយចំនួនដូចទៅនឹងកម្មិវធី Microsoft Word ផងដែរ

introduction to microsoft office excel 2016 environment
introduction to microsoft office excel environment

យើងត្រូវស្គាល់ពីមុខងារមួយចំនួនដូចជា៖ (តាមគំនូសគូសជំវិញពីលើចុះក្រោម)
 Quick Access toolbar: ជា toolbar ដែលអ្នកអាចបន្តែមមុខងារសំខាន់ដូចជា print preview, new document, redo, undo, open document ជាដើមហើយផ្តល់ភាពងាយស្រួយនិងឆាប់រហ័សដល់អ្នកប្រើប្រាស់
 Menu bar: ឬ menu tab មានដូចជា Home, Insert, Design, Layout, Referent ជាដើមហើយវាមានច្រើនឬតិចអាស្រ័យថាតើអ្នកមានតម្លើងកម្មវិធីផ្សេងសម្រាប់វា។ វាជាកន្លែងផ្តុំដោយមុខងារជាច្រើនទៅតាមក្រុមឬមុខងារដែលមានទំនាក់ទំនងនឹងគ្នា
 Function/Group of Function: ជាក្រុមមុខងារផ្សេងៗ ដែលមានក្នុង menu bar ឬ menu tab ផ្សេងៗ
 Working Sheet or Space: ជាកន្លែងអ្នកអាចធ្វើការរៀបចំទិន្នន័យ ឬ ធ្មើការវាយបញ្ចូលពត៌មានផ្សេងៗ
 Sheet: ប្រើសម្រាប់សម្គាល់ផ្ទាំងការងារនីមួយៗ អ្នកអាចបង្កើតវាបានច្រើនដោយគ្រាន់តែចុចសញ្ញាបូកបន្ថែមជាការស្រេច ហើយអ្នកអាចដូរឈ្មោះ និងពណ៌វាបានផងដែរ
 View and Zoom: view ប្រើសម្រាប់កំណត់ការថាតើអ្នកចងមើលឯកសារអ្នកទំរង់ណាមួយ ហើយ zoom ត្រូវបានប្រើដើម្បីកំណត់ការពង្រីកឬបង្រួមឯកសាររបស់អ្នក ហើយអ្នកគួរប្រើវាឲ្យជាប្រយោជន៏ពង្រីកឬបង្រួមឲ្យងាយស្រួលមើលកុំឲ្យមានបញ្ហាភ្នែកព្រោះនៅពេលអ្នកបោះពុម្ភវាចេញ វាយកតាមទំហំដែលអ្នកបានកំនត់។

No comments:

Powered by Blogger.