ការរៀបចំអត្ថបទ (Paragraph) កម្មវិធី Microsoft Word - #rean #word 06
នៅពេលអ្នកធ្វើការជាមួយឯកសារផ្សេងៗ អ្នកតែងតែប្រទះនូវអត្ថបទខ្លះតម្រឹមឆ្វេង ខ្លះស្តាំ ឬ តម្រឹមទាំងសងខាង ខ្លះមានលេខរៀង ខ្លះមានជាចំនុច ខ្លះមានដាក់ពណ៌ពីក្រោយ ហើយខ្លះទៀតខិតចូលខាងក្នុងជាងគេបន្ទិច រាលចំនុចទាំងនេះជាផ្នែក Paragraph ក្នុងកម្មវិធី Microsoft Word ។

ចំណុចសំខាន់របស់ Paragraph រួមមាន៖
• Align Left (Ctrl + L): តម្រឹមផ្នែកខាងឆ្វេង• Align Right (Ctrl + R): តម្រឹមផ្នែកខាងស្តាំ
• Align Center (Ctrl + E): តម្រឹមអត្ថបទចំកណ្តាល
• Align Justify (Ctrl + J): តម្រឹមទាំងសងខាង គឺតម្រឹមទាំងខាងឆ្វេងនិងខាងស្តាំ

• Bullets: បង្កើតជានិមិត្តសញ្ញាសម្គាលផ្សេងៗជាចំណុចៗ
• Numbering: ធ្វើការកំណត់ដូច Bullets ដែរ តែខុសគ្នាត្រង់ Numbering ប្រើជាលេខឬអក្សរបញ្ជាក់ពីលំដាប់លំដោយ
• Increase Indent: រំកិលអត្ថបទទៅផ្នែកខាងស្តាំ
• Decrease Indent: រំកិលអត្ថបទមកផ្នែកខាងឆ្វេង
• Line and Paragraph Spacing: កំណត់គំលាតពីជួរមួយទៅជួរមួយ និង ពីអត្ថបទមួយទៅកាន់អត្ថបទមួយទៀត
• Shading: កំណត់ពណ៌ពីក្រោយអក្សរដែលបានជ្រើសរើស ឬពេញមួយជួរដេកតែម្តង
• Border: កំនត់បន្ទាត់ជុំវិញឬផ្នែកណាមួយនៃពាក្យ ឬ ប្រយោគ ឬ អត្ថបទ
• Show/Hide Paragraph Mark and Hidden Space ( ¶ ): បង្ហាញឬលាក់នូវគំលាតមើលមិនឃើញ ដូចជា Space ឬ Tab ដែលជាទូទៅយើងមិនដឹងថាគេប្រើប៉ុន្មានTab ឬ Spaceទេតែយើងអាចឃើញប្រសិបបើយើងចុចឲ្យវាបង្ហាញ និងមានដូចជាHidden Page ឬ Section Break (ពន្យល់លំអិតផ្នែក Page & Section Break)។
អានបន្ថែមអំពីកម្មវិធី WORD ជាភាសាខ្មែរ៖ Microsoft Word in Khmer
អានបន្ថែមអំពីកម្មវិធី EXCEL ជាភាសាខ្មែរ៖ Microsoft Excel in Khmer
អានបន្ថែមអំពីកម្មវិធី POWERPOINT ជាភាសាខ្មែរ៖ Microsoft PowerPoint in Khmer
អានបន្ថែម COMPUTER Tips and Tricks ជាភាសាខ្មែរ៖ Computer Tips and Tricks in Khmer
No comments: