Header Ads

ស្គាល់ពីផ្ទាំងការងារក្នុងកម្មវិធី Microsoft Word​ - #rean #word 03

Understand Microsoft Office Word Environment


ការយល់ដឹងពីផ្ទាំងការងារក្នុងកម្មវិធី Microsoft Word ពិតជាអាចជួយសំរួលការងាររបស់អ្នកច្រើនដែលលោកអ្នកនឹកស្មានមិនដល់ ដូចជា ការចេះប្រើប្រាស់ Zoom អាចជួយឲ្យអ្នកងាយស្រួលក្នុងការវាយអក្សរ ឬបង្ហាញនូវអ្វីមួយ។ ខាងក្រោមនេះមានពន្យល់ពី Title Bar Ribbon Menu Tab Status Bar Zoom និងWorkspace ។


• Title Bar: ជាផ្នែកមួយសម្រាប់បង្ហាញនូវចំណងជើងឯកសារ និងមាន Quick Access Toolbar ជាមួយនិង Minimize, Maximize និងClose button នៅផ្នែកខាងស្តាំ។
• Ribbon: ជាផ្នែកមួយបង្ហាញនូវ Menu Tab ជាច្រើនដែលអាចប្រើប្រាស់ជាមួយកម្មវិធី Microsoft Word ហើយចំនួន Menu Tab មានតិចឬច្រើយអាស្រ័យការតម្លើងកម្មវិធីផ្សេងៗហើយអាចប្រើជាមួយ កម្មវិធី Microsoft Word
• Menu Tab: បង្ហាញនូវមុខងារជាច្រើនទៅតាម Menu Tab នីមួយៗ ហើយបានរៀបចំជាផ្នែកៗដែលពាក់ព័ន្ធគ្នា
• Status Bar: បង្ហាញព័ត៌មានចំនួនទំព័រ ពាក្យ ទំព័រដែលអ្នកកំពុងស្តិតនៅ Document View Layout (ទំរងនៃការបង្ហាញឯកសារ) និង Zoom (ពង្រីកឬបង្រួមផ្ទាំងឯកសារ)
• Workspace: ជាកន្លែងដែលអ្នកអាចវាយឯកសារ រៀបចំ និងធ្វើការរចនាផ្សេងៗ


អានបន្ថែមអំពីកម្មវិធី Word ជាភាសាខ្មែរ៖​ Microsoft Word in Khmer

No comments:

Powered by Blogger.