Header Ads

ការចេះរក្សាទុកឯកសារជាLife Saver - #rean #word 04

ការចេះរក្សាទុក(save)ឯកសារជាLife Saver ក្នុងកម្មវិធី Microsoft Word

ការរក្សាទុកឯកសារ Word ដែលអ្នកបានធ្វើឬកំពុងធ្វើជារឿងមួយសំខាន់ វាជាអ្នកជួយកាត់បន្ថយការងារដ៏ដែលៗ ករណីដាច់ភ្លើង ឬ មានបញ្ហា Error កើតឡើង។ អ្នកអាចធ្វើការបណ្តើរ រក្សាទុកបណ្តើរ។
Save and Save As Word Document
Save មានពីរប្រភេទ Save និង Save As៖
  • Save: (ctrl + S ឬ Shift + F12) ធ្វើការរក្សាឯកសារក្រោមឈ្មោះដ៍ដែលក្នុងឯកសារតែមួយ។
  • Save As: (F12) ធ្វើការរក្សាឯកសារចាស់ឬថ្មី ដោយអ្នកអាចកំណតទីតាំងផ្ទុកនិងដាក់ឈ្មោះឯកសារ។

ចំណាំ៖

ករណីឯកសារថ្មីមិនដែលធ្វើការ Save ពីមុននោះការ Save និង save As គឺមានលក្ខណះដូចគ្នា ដោយវាលោតផ្ទាំង Save As ព្រមទាំងឲ្យអ្នកជ្រើសរើសទីតាំងដើម្បីរក្សាទុក និងដាក់ឈ្មោះឯកសារ។


ការរក្សាទុកឯកសារមានច្រើនរបៀប៖

ទី១៖ តាមរយៈ File > Save ឬ Save As រួចជ្រើរើសទីតាំងនិងកំណត់ឈ្មោះឯកសារ
ទី២៖ តាមរយៈចុច Save button លើ Quick Access Toolbar
ទី៣៖ តាមរយៈ shortcut របស់Save ឬ Save As
setting Auto save in Microsoft word
ជាទូទៅកម្មវិធី Microsoft Word នឹងធ្វើការរក្សាទុកដោយស្វ័យប្រវត្តិរាល់១០នាទីម្តង។


មើលបន្ថែម៖


អានបន្ថែមអំពីកម្មវិធី Word ជាភាសាខ្មែរ៖​ Microsoft Word in Khmer

No comments:

Powered by Blogger.