Header Ads

ការប្រើប្រាស់ Font និង Font Formatក្នុងកម្មវិធី Microsoft Word - #rean #word 05


ការយល់ដឹងពីការប្រើប្រាស់ Font និង Font Format អាចជួយឲ្យអ្នករៀបចំឯកសារដែលមានរបៀបរៀបរយ ថែមទាំងទាក់ទាញអ្នកអានទៀតផង។

font and font format in microsoft word by rean computer 101


ចំនុចសំខាន់ក្នុង Font និង Font Format៖
• Font Name: សម្រាប់ជ្រើសរើស Font ណាមួយដែលអ្នកពេញចិត្ត ហើយ Font មានច្រើនឬតិចអាស្រ័យនឹងFont ដែលបានតម្លើងក្នុងកុំព្យូទ័រ។
• Font Size: ទំហំ Font ដែលអ្នកត្រូវការ ជាស្តង់ដាគឺ ១២
• Increase Font size: ចុចដើម្បីតម្លើងទំហំ Font
• Decrease Font Size: ចុចដើម្បីបន្ថយទំហំ Font
• Bold (B): កំណត់អក្សរដិត
• Italic (I): កំណត់អក្សរទ្រេត
• Underline (U): គូសបន្ទាត់ពីក្រោមអក្សរ
• Strikethrough (abc): គូសឆូតពាក់កណ្តាលអក្សរ
• Subscript : សរសេរជាទម្រងសន្ទស្ស៍
• Superscript : សរសេរជាទម្រងស្វ័យគុណ
font and format in microsoft word by rean computer101
•Text Effects and Typography(A): ធ្វើការរចនាអក្សរដោយមានស្រមោល ចំណាំងផ្លាត និងម៉ូតផ្សេងៗ
• Text Highlight Color: ធ្វើការកំណត់ចំណាំពាក្យឬប្រយោគ
• Font Color: កំណត់ពណ៌ឲ្យអក្សរ
• Clear All Formatting: លុបរាល់ការកំណត់ផ្សេងៗ ដូចជា អក្សរទ្រេត គូសបន្ទាត់ជាដើម និយាយរួមលុបរាល់ Font Formats ដែលបានកំណត់
• Change Case: ផ្លាស់ប្តូរទំរងអក្សរ lowercase UPPERCASE Sentence Case ជាដើម (ពន្យល់លំអិតផ្នែកបន្ទាប់)


Shortcuts សំខាន់ៗរួមមាន៖

• Bold : Shortcut គឺ Ctrl + B
• Italic: Shortcut គឺ Ctrl + I
• Underline: Shortcut គឺ Ctrl + U
• Increase Font Size: Shortcut គឺ Ctrl + Shift + > ឬ Ctrl + ]
• Decrease Font Size: Shortcut គឺ Ctrl + Shift + < ឬ Ctrl + [

មើលបន្ថែម៖


អានបន្ថែមអំពីកម្មវិធី Word ជាភាសាខ្មែរ៖​ Microsoft Word in Khmer

No comments:

Powered by Blogger.