អរគុណ Clipboard ក្នុងកម្មវិធី Microsoft Office Word #word 11
តើអ្នកធ្មាប់ប្រើ Clipboard ក្នុងកម្មវិធី Microsoft Word ទេ? កុំប្រាប់ថាមិនដែលណា តោះរៀនប្រើវាទាំងអស់គ្នា
អ្នកប្រើប្រាស់កម្មវិធី Microsoft ជាច្រើនមិនបានយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ Clipboard ឲ្យបានទំលំទូលាយទេ ហើយពេលខ្លះទៀតមិនដឹងថា ពេលចុច Copy ឬ Cut ឬ Past មិនដឹងថាវាផ្ទុកកន្លែងណា យកពីណាមកទេ។ ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍របស់វា។

- Copy (Ctrl + C): ចំលងពាក្យ ឬ អត្ថបទ ឬ រូបភាព ឬ តារាង ឬចំលងពីកម្មវិធីផ្សេងៗក៏បានដែរ ហើយវាយកទៅផ្ទុកក្នុង Clipboard ដោយមិនលុបអ្វីដែលចំនងទេ
- Cuts (Ctrl + X): ដូចCopy ដែរចំលងទុកក្នុងClipboard ប៉ុន្តែលុបអ្វីដែលបានជ្រើសរើសចំលង
- Paste (Ctrl + V): ទាញយកអ្វីដែលបានចំលងក្រោយគេចេញពី Clipboard ដោយបង្ហាញត្រង់ទីតាំងCursor ស្តិតនៅ
- Clipboard: (រូបខាងស្តាំ) ជាផ្ទាំងមួយផ្ទុករាល់ការចំលងនានា រួមទាំងអក្សរ រូបភាព តារាងជាដើម ហើយវាអាចផ្ទុកបានរហូតដល់ ២៥។ អ្នកអាច Paste មួយណាក៏បាន ឬលុបមួយណាក៏បាន។ វាអាចជួយអ្នកបានច្រើនជាពិសេស អត្ថបទដែលប្រើពាក្យ ឬ ប្រយោគដែលៗច្រើនកន្លែង ដូចនេះអ្នកមិនចាំបានទៅរកវាCopy សារជាថ្មីទេ គ្រាន់តែចុចលើអ្វីដែលចង់ Paste នោះវាជាការស្រេច
លក្ខណះពិសេសរបស់ Copy ៖
• អាចធ្វើការចំលងទិន្នន័យឬតារាងពីកម្មវិធី Microsoft Excel បានដោយមានលក្ខណះងាយស្រួល ហើយអ្នកអាចប្រើ Paste Special ដែលអនុញ្ញាតឲ្យអ្នក Paste ជាទំរង់ផ្សេងៗដូចជា រូបភាព អក្សរ ឬ Excel (អាចធ្វើការកែប្រែបានជាមួយកម្មវិធី Excel )ជាដើម។• ចំពោះរូបភាពវិញអ្នកគ្រាន់តែជ្រើសរើសរូបណាមួយ រួចCopy វា ហើយអាច Paste ក្នុងកម្មវិធី Microsoft Word បានតែម្តង។

No comments: